ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពីរដងក្នុងមួយខែ

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ទោះបីជារាជរដ្ឋាភិបាល មិនមានចំណូលបន្ថែមទៀតក៏ដោយ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរហូតដល់ ១២ខែ។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។

សម្តេចបញ្ជាក់ថា  ប្រាក់ខែមន្ត្រីរាជការត្រូវបានបើក ២ដង ក្នុង ១ខែ គឺរយៈពេល ២សប្តាហ៍ម្តង​ ហើយបើកតាមធនាគារ ដោយមិនយឺតយ៉ាវ ដូចមុនទៀតនោះទេ។

​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ស្ថិតនៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដែល​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​​ចិន ព្រះកុសុម​:» ដែលជា​គម្រោង​ទី​១ ទើប​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។ ដែលមាន​តម្លៃ​ជិត ៥០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២៤,៣០០​ម៉ែត្រការ៉េ លើ​ទំហំ​ផ្ទៃដី​សរុប ៥៥,៨១៥​ម៉ែត្រការ៉េ​។ គម្រោង​នេះ​សាងសង់​ក្នុង​រយ​:​ពេល ៤០​ខែ​។ មន្ទីរពេទ្យ​នេះ នឹងមាន​សភាព​ធំ​ទូលាយ បំពាក់​ដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ​ទៀតផង​៕