សិក្សាលើការអភិវឌ្ឍន៍ខ្លួន ចំណុចចាប់ផ្ដើមលើការអភិវឌ្ឃន៍ខ្លួន គឺអានសៀវភៅដែលសរសេរពីការអភិវឌ្ឍន៍ខ្លួន សៀវភៅទាំងនោះមានតាម បណ្ណាល័យ បណ្ណាគារ ហាងលក់សៀវភៅនានាផងដែរ ឬសិក្សាតាមរយៈវីដេអូមួយចំនួនដែលបានបង្ហោះក្នុង YouTube ព្រោះសៀវភៅអភិវឌ្ឍន៍ខ្លួន អាចជួយបង្ហាញផ្លូវ លើកទឹកចិត្ត បោះបង់ការមើលងាយខ្លួនងាកមក ឲ្យតម្លៃខ្លួន។
លោកភិរម្យ វិចិត្រដារា៉ អគ្គនាយកក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ( ECC Realty ) បានផ្តល់បទពិសោធន៍ នូវអ្វីខ្លួនធ្លាប់ជួបប្រទះកន្លងមក ដោយបញ្ជាក់ថា ជីវិតដែលជោគជ័យ កើតចេញពីការអានសៀវភៅ និងសិក្សាស្វែងយល់បន្ថែម ពីមនុស្សនៅជំុវិញខ្លួន ។
លោកបញ្ជាក់ទៀតថា កែប្រែទំលាប់មិនល្អ បណ្ដុះផ្នត់គំណិត បន្ទាប់ពីអ្នកបានសិក្សាពីការអភិវឌ្ឍន៍ ខ្លួនអ្នកផ្ទាល់ អ្នកនឹងមានភាពជឿជាក់លើខ្លួនឯង ហើយត្រូវតែខិតខំតស៊ូ ប្រសិនបើជួបបញ្ហាមួយធំអ្នកត្រូវប្រឈមមុខ ត្រូវបន្ដអភិវឌ្ឍន៍ខ្លួនទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ការសិក្សាពីជំនាញណាមួយវាជាគោលដៅរបស់អ្នក ខិតខំសិក្សាពីជំនាញ និងបន្តអភិរឌ្ឍន៍ទៅមុខ ស្របតាមស្ថានភាពបច្ចុប្បន្ន។
លោកវិចិត្រដារ៉ា បានផ្តល់គំនិតល្អៗទៀតថា ការសិក្សាភាសា ជាចំនុចសំខាន់មួយសម្រាប់ទំនាក់ទំនង ជាពិសេសភាសាជាតិ ហើយយ៉ាងហោចណាស់ចេះភាសាពី២ឡើងទៅកាន់តែប្រសើរ ។សព្វថ្ងៃនេះ ជនជាតិប្រទេសជាច្រើនបានមកធ្វើការវិនិយោកនៅក្នុងប្រទេសកម្ពុជា បើយើងមិនចេះភាសាអន្តរជាតិណាមួយសម្រាប់ទំនាក់ទំនង់ អ្នកនឹងអាចបាត់បង់ឪកាសការងាររបស់អ្នក។
ព្យាយាមអានសៀវភៅផ្សេងៗ ដែលអាចបណ្តុះផ្នត់គំនិត ដូចជាសៀវភៅ កម្លាំងនៃខួរក្បាល ឥទ្ធិពលនៃជំនឿ ច្បាប់នៃចក្រវាល ។ សៀវភៅទាំងនោះអាចធ្វើយើងឲ្យ យល់នូវអ្វីផ្សេងទៀតដែលយើងគិតទាន់ដល់។
ការសិក្សាពីប្រវត្តិសាស្ដ្រនីមួយៗ ជាការឆ្លុះបញ្ចាំពីបទពិសោធន៏ការងាររបស់បុព្វបុរសគ្រប់ជំនាន់មុនៗ៕