ខេត្តស្វាយរៀង៖ តំណាងរាស្ត្រមណ្ឌលស្វាយរៀងនាំយកសម្ភារៈ ជួយដល់ឃុំ៤ក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅថ្ងៃទី៧ ឧសភា ស្ថិតក្នុងស្រុកស្វាយជ្រំ រួមមានឃុំគ្រួស ឃុំស្វាយធំ ឃុំឈើទាល និងឃុំក្រោលគោ។
ពីធីនេះមានការចូលរួមពី លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការ ងារចុះមូល ដ្ឋានស្រុកស្វាយជ្រំ បានអមដំណើរលោកស្រី ដួង វណ្ណា និងលោកស្រី ពៅ សុភាព តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង នាំយកសម្ភាររបស់លោកស្រីកិត្តិសង្គហបណ្ឌិត លោក ចៅ ភិរុណ និងលោកស្រី ដួង វណ្ណា ។
អំណោយនោះ ដើម្បីផ្គត់ផ្គង់អ្នកកំពុងធ្វើចត្តាឡីស័ក មន្រ្តីប្រចាំការនៅទីស្នាក់ឃុំ និងចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដោយឃុំនីមួយៗទទួលបានសម្ភារ: មាន អង្ករ ៥១០គីឡូក្រាម ទឹកត្រី១០យួរ ម៉ាស់ចំនួន២ ០០០ ម៉ាស់ អាល់កុល ៣០លីត្រ និងភេសជ្ជៈចំនួន ០១កេស សរុបទាំង០៤ឃុំ អង្ករ ២,០៤០គីឡូ ទឹកត្រី ៤០យួរ ម៉ាស់ ៨,០០០ម៉ាស់ អាល់កុល ១២០លីត្រ និងភេសជ្ជៈ ០៤កេស ។
ក្រុមការងារបានឧបត្ថម្ភម៉ាសចំនួន ១០០០ម៉ាស់ មី៥កេស អាល់ កុល ៣០លីត្រ ភេសជ្ជៈ ២កេស និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យប្រចាំការទីតាំងយកសំណាកនៅភូមិសាស្រ្តគោល ដៅឃុំក្រោលគោ ស្រុកស្វាយជ្រំផងដែរ។
លោកស្រី ដួង វណ្ណា ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ជូនដល់ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ កងកម្លាំង ប្រជាការពារ ដែលប្រចាំនៅតាមមណ្ឌលចត្តាឡីស័កឃុំ ព្រមទាំងបានការណែនាំអោយចូលរួមអនុវត្តអោយបានខ្ចាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ។
ជា_រដ្ឋាស្វាយរៀង