យោងតាមលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន លើកឡើងលើហ្វេសប៊ុកផេកលោកថា ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)រាស្ត្រទូទាំងនគរអបអរវិធានរដ្ឋបាលសាលារាជធានី។
លោកបានលើកឡើងថា”ឥឡូវដល់វេនអគ្គនាយកដ្ឋានអន្តោប្រវេសន៏ម្តង តើ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ានឬមិនហ៊ានអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ចំពោះនិគមន៏ជនយួនដែលរស់នៅបង្កអានាធិបតេយ្យ បំពុលបរិដ្ឋានទន្លេ”។
លោកបានចោទឡើងឃាសំណួរថា តើពួកគេមកស្រុកខ្មែរពេល ណា មានលិខិតឆ្លងដែនឬទេ។ដូច្នេះរាស្ត្រ នឹងទទួលបានព័ត៏ មានច្បាស់នៅពេលដែលអគ្គនាកដ្ឋាននឹងបំពេញភារកិច្ចបញ្ចប់។
លើសពីនេះលោកថា រឿងឱ្យនិគមន៏យួនឡើងគោកជាប្រធានបទសំខាន់ណាស់។ប្រវត្តិសាស្ត្របានបង្ហាញរាប់រយឆ្នាំមកហើយដែលខ្មែរកន្លងមកហាក់បីដូចជារអាមិនហ៊ាននិយាយទេដោយខ្លាចឥទ្ធិពលនិគមន៏ជនយួន។ ពេលខ្លះមិនហ៊ានហៅសម្លម្ជូរយួនទេដោយហៅម្ជូរវៀតណាម។
អ្នកាសែតជើងចាស់រូបនេះ ចាត់ទុកថា ពេលនេះខ្មែរឯករាជ្យ ខ្មែរត្រូវការកសាងប្រទេស និង បង្រួបបង្រួមជាតិដែលកន្លងមកពួកបរទេសធ្វើឱ្យខ្មែរបែកបាក់សាមគ្គី។
លោកលើកឡើងទៀតថា”ដោយសារកម្ពុជាអនុវត្តន៏នយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលស្ថាបនិកដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ទើបខ្មែរ អាចធ្វើអ្វីបាន”។
លោក សយ សុភាព បន្ថែមថា ដូច្នេះ សូមអគ្គនាយកដ្ឋានអន្តប្រវេសន៏ត្រូវបង្ហាញពីភាពមុឹងមាត់អនុវត្តច្បាប់ដោយមិនខ្លាចក្រែងចំពោះ…។ម្ចាស់ប្រទេសដែលមាននិគមន៏ជនមករស់នៅស្រុកខ្មែរ ត្រូវគោរពច្បាប់ខ្មែរ។ខ្មែរនៅពេលនេះមិនមែនខ្មែរក្នុងរជ្ជកាលដែលអ្នកមានឥទ្ធិពលលើខ្មែរឡើយ។