ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានធូរស្រាលបន្តិចហើយ

ការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន បានស្ងប់ស្ងាត់បន្ថិចហើយ រហូតដល់ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីប៉ាគិស្ថាន បានបញ្ជូនអាកាសយានិកឥណ្ឌា ត្រឡប់ទៅកាន់ឥណ្ឌាវិញ ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កងទ័ពអាកាសប៉ាគិស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួនពីរគ្រឿង និងបានចាប់ខ្លួនអាកាសយានិកឥណ្ឌាម្នាក់ ហើយឥណ្ឌាបានទាមទារអោយប៉ាគិស្ថានដោះលែងអាកាសយានិកឥណ្ឌាវិញ ប៉ុន្តែប៉ាគិស្ថានមិនព្រម ដែលជាហេតុនាំអោយមានការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសទាំងពីរ ។

ទាក់ទិននឹងភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាននេះដែរ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergey Shoigu និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharaman បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើទឹកដីនៃប្រទេសទាំងពីរ ៕