លោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា ក្រោយពីសហការីលោក គឺ លោក ផន ផល្លា កំពុងតែជំងឺនោះ បានធ្វើចលនារៃអង្គាសថវិកាបានដែលមកដល់ថ្ងៃនេះបានចំនួន1ម៉ឺន4ពាន់ 286$ ដើម្បីជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា លោក ផន ផល្លា សហការីលោកបានធូរស្រាលពីជំងឺច្រើន ដោយសូមអបអរសាទរ ! ក្មួយៗរស់នៅមណ្ឌលមែកឈើ ហើយ ទទឹមនឹងនេះ ខ្ញុំក៏រ៉ៃបានថវិកាជួយក្មួយៗបានចំនួន14286$ផងដែរ។
លោក បានបន្ថែមថា «ជំនួសមុខឲ្យក្មួយៗរស់នៅមណ្ឌលមែកឈើ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះពុកម៉ែ បងប្អូន ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»។