ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់ឱកាសការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបានជាង១លាននាក់នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ។និងអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ២០១៩ដល់ ២០២៣នាព្រឹកថ្ងៃទី៥ខែមីនា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានបន្តថា ពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសមានដូចជា៖ប្រទេសថៃមានចំនួន ១ ១៤៦ ៦៨៥នាក់ (ស្រី ៤៥៨ ០២៧នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៣០៥បាត ទៅ ៣១០ បាត ក្នុង១ថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុង១ខែ។
ចំណែក ប្រទេស កូរ៉េមានចំនួន ៤៩ ០៩៩នាក់ (ស្រី ១០ ៤០៣នាក់) ដោយទទួលបាន ប្រាក់ឈ្នួល អប្បបរមា ជាង ៥ ០០០វ៉ុន ក្នុង១ម៉ោង ឬប្រហាក់ប្រហែលនឹង ១ ២០០ដុល្លារអាមេរិក ក្នុង១ខែ។
ប្រទេស ជប៉ុនមានចំនួន ៧ ៣១៣នាក់ (ស្រី ៣ ៨៦៧នាក់) ដោយទទួលបានប្រាក់ ឈ្នួល ជាមធ្យម ប្រមាណជា ១.៥០០ដុល្លារ អាមេរិក ក្នុង១ខែ។ប្រទេសម៉ាឡេស៊ីមានចំនួន ៣០ ១១៣នាក់ (ស្រី ២៥ ៨៧២នាក់) ដោយទទួលបាន ប្រាក់ឈ្នួលអប្បបរមាប្រមាណជា ៣០០ដុល្លារ អាមេរិក ក្នុង១ខែ។
ប្រទេសសិង្ហបុរី មានចំនួន ៨៣១នាក់ (ស្រី ៨៣១នាក់) ដោយទទួលបានប្រាក់ ឈ្នួលអប្បបរមាប្រមាណ ៤៥០ដុល្លារអាមេរិក ក្នុង១ខែ។តំបន់រដ្ឋបាលពិសេសហុងកុង ទើប ចាប់ផ្តើមបញ្ជូនពលការិនីបាន ចំនួន ៥៤នាក់ ដោយទទួលបានប្រាក់ឈ្នួល ៥៥០ដុល្លារអាមេរិក ក្នុងមួយខែ។ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ទទួលបាន ប្រាក់ឈ្នួល ៥៧៨ដុល្លារអាមេរិក ក្នុង១ខែ។ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន១៦នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៣០០ដុល្លារអាមេរិក ក្នុង១ខែ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា នៅក្នុង១ឆ្នាំៗ ពលករយើងបានផ្ញើថវិកាជូនក្រុម គ្រួសារបានប្រមាណជាង ២,៣ប៊ីលានដុល្លារអាមេរិក ព្រមទាំងទទួលបាននូវមុខ ជំនាញ វិជ្ជាជីវៈ ពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិ។
ក្រៅពីការផ្តល់ឱកាសការងារជូនពលរដ្ឋនៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតការងារនៅក្នុងប្រទេស ប្រមាណ ៣,៦លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៤លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២លាននាក់) ។
លោកអ៊ិត សំហេងបានអះអាងថាផ្នែកសេ ដ្ឋកិច្ចក្រៅប្រព័ន្ធនេះ បានដើរតួនាទី យ៉ាង សកម្មក្នុងការបំពេញឱ្យគ្នាទៅវិញ ទៅមករវាង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបានរួមវិភាគ ទានយ៉ាងធំក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៦ពាន់លានដុល្លារ ក្នុង មួយឆ្នាំ៕