ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី  លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យវឌ្ឍនភាពនៃការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង ឯកសារគតិយុត្តិដែលស្ថិតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុ ត្តិមួយចំនួនទៀត និងស្តាប់អំពីលទ្ធផលនៃការចុះអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយរួមទាំងការអនុវត្តវិធានការណ៍ពិន័យអន្តរការណ៍ចំពោះអំពើល្មើស ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាព ឱ្យបណ្តានាយកដ្ឋាន និងសាខាក្រោមឱវាទអនុវត្ត ដើម្បីជម្រុញឱ្យការងារកសាង និងអនុវត្តបទប្បញ្ញត្តិនានាទទួលបានលទ្ធផលល្អប្រសើរ៕