ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងរ៉ែនិងថាមពលសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនអាជីវកម្មរ៉ែថ្ម និងខ្សាច់ចំនួន០៦ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ ៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំក្រុមការងារអធិការកិច្ចរបស់ក្រសួងរ៉ែនិងថាមពលចុះពិនិត្យសកម្មភាពអាជីវកម្មរ៉ែថ្ម និងខ្សាច់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលដើមសប្តាហ៍នេះ។

ក្រុមហ៊ុនចំនួន០៦ (ក្រុមហ៊ុនរ៉ែថ្មសំណង់ចំនួន០២ ក្រុមហ៊ុនខ្សាច់បកចំនួន០១ និងក្រុមហ៊ុនខ្សាច់ស្ទឹងចំនួន០៣) មិនគោរពតាមសារាចរណែនាំរបស់ក្រសួងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ។ ដូច្នេះក្រសួងសម្រេចព្យួរអាជ្ញាប័ណ្ណរយៈពេល១សបា្តហ៍ជាការព្រមាន និងអាចឈានដល់ការបញ្ចប់អាជ្ញាប័ណ្ណតែម្តងក្នុងករណីមិនរាងចាល។

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា មុននឹងសម្រេចដល់ការព្យួរអាជ្ញាបណ្ណនេះ ក្រុមការងារអធិការកិច្ចក្រសួងធ្លាប់បានបើកកិច្ចប្រជុំណែនាំដល់ក្រុមហ៊ុនទាំងអស់រួចម្តងហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយនឹងការប្រជុំម្តងទៀតជាមួយ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ៕