(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធាននៃអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ (Food Science and Technology)នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១បានចូលរួមកិច្ចប្រជុំដែល រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក ឌឹម ថេង អគ្គនាយករង ក.ប.ប. បានចូលរួមក្នុងកិច្ចប្រជុំលើកទី២ «វឌ្ឍនភាពនៃការងារអាស៊ាន ផ្នែក វ.ប.ន.» តាមប្រព័ន្ធអនឡាញ (Zoom)ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាព និងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វ.ប.ន. ដើម្បីឱ្យសមាជិកទាំងអស់ចូលរួមពិភាក្សា និងស្វែងយល់នូវរចនាសម្ព័ន្ធផ្នែក វ.ប.ន. របស់អាស៊ានដែលជាកិច្ចការស្នូលដើម្បីឱ្យគណៈក ម្មាធិការ និងអនុគណៈកម្មាធិការជាតិអាចបំពេញតួនាទីការងារប្រកបដោយប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់វិស័យ វ.ប.ន. នៅកម្ពុជា។