ប្រជាពលរដ្ឋរស់ម្នាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុបាននិយាយថា លោក អ៊ុំ យន្ត មីន គឺជាមន្ត្រីថ្នាក់នាំដ៏ល្អដែលគួរឲ្យគោរពស្រ លាញ់និងជាគ្រួសារមន្ត្រីគុំរូមួយបានបម្រើសង្គមជាតិយ៉ាងត្រឹមត្រូវជាពិសេសទាំងបងប្អូន កូនៗ ក្មួយៗ ចៅៗ មិនដែលឮបង្កការក្តៅក្រហាយ ដល់បងប្អូនប្រជាពលរដ្ឋណាទេ។
“មួយគ្រួសាររបស់លោកអ៊ុំមិនដែលរំលោភបំពានកេងប្រវ័ញ្ ញគៀបសង្កត់ធ្វើបាបឲ្យប្រជាពលរដ្ឋឬមន្រ្តី អាជ្ញាធរស្លូតត្រង់ ណាម្នាក់ឈឺចាប់ហូរទឹកភ្នែក រងទុក្ខ រង្រ្គោះដោយក្រុមគ្រួសាររបស់លោកទេ”ហើយនេះជាការលើកឡើងរបស់ម្ចាស់អាខោនហ្វេសប៊ុកមួយឈ្មោះ ចៅ ឆេះ រំលឹកនូវស្នាដៃនិងអនុស្សាវរីយ៍របស់អតីតអភិបាលខេត្តព្រះសីហនុ។
លោកបានរៀបរាប់ថា”ខ្ញុំបាទ ចៅ ឆេះ ជាប្រជាពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពិតជាសូមគោរពកោតសរសើរក្រុមគ្រួសារលោកអ៊ុំណាស់ ហើយក៏សូមជូនពរលោកអ៊ុំទាំងក្រុមគ្រួសារ សូមឲ្យសុខភាពល្អ ចាក់ឆ្ងាយពីជុំងឺទាំងឡាយទាំងពួង និងជោគជ័យគ្រប់ភារ:កិច្ច។