ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទៅកាន់​ឆាក​អន្តរជាតិ

​សន្និបាត​នេះ មាន​រយៈពេល ២​ថ្ងៃ​( ថ្ងៃទី​០៥-​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ ) របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ កម្ពុជា​បច្ចុប្បន្ន មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស ជា​មិ​ត្ដ​ចំនួន ១៧២ ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន ៦០​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​នេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារ​វ័​ន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើកកម្ពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សម្តេច​តេ​ជោ តែង​បាន​យក​ឱកាស​នេះ ដើម្បី​ផ្តល់នូវ​បទពិសោធន៍ និង​អនុសាសន៍​សំខាន់ៗ​ជូន​ដល់​មន្ត្រីការទូត​របស់​កម្ពុជា​។ សម្តេច​ថ្លែងបន្តថា កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ទៅកាន់​ឆាក​អន្តរជាតិ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ​កន្លងមកនេះ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ការអភិវឌ្ឍ​ទៅលើ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ ជាមួយ​បណ្ដា​ប្រទេស​នានា ក្នុងការ​ពង្រឹង និង​កសាង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ដើម្បី​ទទួលបាន​ផលប្រយោជន៍​រួម​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​៕​