ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពី​ សិទ្ធិទទួលព័ត៌មាន

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នៅទីស្ដីការក្រសួង។

សេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន មាន ៩ជំពូក ចែកចេញជា ៣៨មាត្រា។ សេចក្ដីព្រាងនេះរៀបចំតាក់តែងដោយក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានចំណាយពេលជាង ៣ឆ្នាំ ក្រោមការឧបត្ថម្ភថវិការបស់អង្គការយូណេស្កូ។

ក្រសួងព័ត៌មានបាននិងជំរុញការងារពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ជាមួយបណ្ដាក្រសួងនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ៕