លោកច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃទីភ្នាក់ងារអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា ពាក់ព័ន្ទនឹងវិស័យអចលនទ្រព្យ តាមការវ៉ាយតម្លៃរបស់ យើងអាចធ្វើឲ្យទីផ្សារមានលក្ខណ:រឹងមាំជាងមុន។
បើយើងនិយាយពី Demand និង Supplyលោកគិតថានៅក្នុងកំឡុងពេលនេះ វាជារឿងដែលល្អសម្រាប់ការងារទីផ្សារ ជាទូទៅទីផ្សារ Condo គឺបានចាប់ផ្ដើមដំណើរការហើយចន្លោះពី ៣០% គ្រប់គ្រងដោយម្ចាស់ជាជនជាតិខ្មែរ ក្រៅពីនេះគឺ ៧០% គ្រប់គ្រងដោយជនបរទេស។
លោកសុខនីម បានបញ្ជាក់ទៀតថា កាលពី ២ទៅ៣ឆ្នាំមុនមានតែ ២០% ទេដែលកាន់កាប់ដោយជនជាតិខ្មែរ តែក្នុងឆ្នាំនេះកើនឡើងដល់ ៣០%។ ជាទូទៅការប្រើប្រាស់ Condo គឺទាមទារនៅពេលវេលា និងបទពិសោធន៍។ ចំពោះ ភ្នាក់ងារអចលនទ្រព្យ និងអតិថិជន គួតែបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យពួកគាត់យល់ពីតម្រូវការពិតប្រាកដ ចេះចូលរួមជួយធ្វើការងារគ្នានិងខិតខំធ្វើការតាមជំនាញ ទើបវិស័យនោះអាចទទួលយកបាន ។
អ្វីៗដំណើរការបាននៅថ្ងៃអនាគត។ បើគិតទៅលើការវិនិយោគរបស់ចិន ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យតែមានភាពរឹងមាំ ក្នុងពេលអនាគតផងដែល។ អ្វីដែលយើងមើលឃើញគឺពួកគាត់មកសាងសង់អគារឲ្យយើង ដូច្នេះគឺគាត់នាំយកមកមួយចំនួនធំ ហើយពេលដែលគាត់ទិញគួព្យាយាមផ្ទៀងទាត់នៅស្រុងឲ្យបានច្រើន ដែលធ្វើឲ្យ GDP ក្នុងស្រុកកាន់តែកើនឡើងខ្ពស់បន្ថែមទៀត៕




