ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ទួរគី ឈប់បន្តកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទៀតហើយ ប៉ុន្តែទួរគី នឹងទិញ ប្រព័ន្ធមីស៊ីល S-500 ពីរុស្ស៊ីដដែលនៅពេលខាងមុខ ។
សេចក្តីប្រកាសរបស់លោក Erdogan ត្រូវបានធ្វើឡើងក្រោយពីក្រសួងការបរទេស សហរដ្ឋអាមេរិកបានព្រមានថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងដាក់ពង្រាយយន្តហោះ ចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ដើម្បីប្រជែងនឹងមីស៊ីល S-400 ។
លោក Erdogan បានបញ្ជាក់ថា ទោះបីជាអាមេរិកដាក់ពង្រាយយន្តហោះចម្បាំង F-35 នៅតំបន់ Kurd ស៊ីរី ក៏ទួរគីមានប្រព័ន្ធមីស៊ីល S-500 ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ ទប់ទល់នឹងការគម្រាមកំហែងដែនអាកាសពីខាងក្រៅបានហើយដែរ ៕