ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩៖ ឆ្លងថ្មី៥៥៦នាក់ ជា៧១៦នាក់ និងស្លាប់១៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន៥៥៦នាក់ ទៀត ជាសះស្បើយចំនួន៧១៦នាក់ និងស្លាប់ចំនួន១៥ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៣៨ នាក់និងអ្នកដំណើរពីបរទេសចំនួន១៦៧ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៦៥៩៧នាក់ អ្នកជាសះស្បើយចំនួន៨១៩១៨នាក់ និងអ្នកស្លាប់ចំនួន១៧១៨នាក់៕

សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕