លោក MIKAMI Mashahiro អគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លូ គឹមឈន់ នូវគ្រឿងឥស្សរិយយស សម្រាប់និទាយឃរដូវឆ្នាំ២០២០ ថ្នាក់ “The Order of the Rising Sun, Gold Rays with Neck Ribbon” របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១សម្រាប់ការចូលរួមចំណែកលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសជប៉ុន និងកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ ។