ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារម្ដាយ ពេជ្រ សូលីកាចំនួន ១២ឆ្នាំ ក្នុងសំណុំរឿងឃាតកម្ម

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំសំណុំរឿងឃាតកម្មលើស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលឃាតករ គឺជាម្ដាយបង្កើតតារាចម្រៀងកញ្ញា ពេជ្រ សូលិកា ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងការប្រកាសសាលក្រម​​នោះគឺ ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរគ្មានមុខបរពិតប្រាកដ។ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ នៅក្នុងផ្សារដេប៉ូ បានដេកស្លាប់នៅផ្ទះលេខ L42A ផ្លូវលេខV16A( បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាង ។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្នុងសវនាការ​ជនសង្ស័យបានសារភាពថា ខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង  បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនបានដោះយកគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ។

មូលហេតុដែលសម្លាប់ជនរងគ្រោះដោយសារតែភ្លើងប្រច័ន្ទ និងទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន១៥ ០០០ដុល្លារ។

កាលពី​ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ សមត្ថកិច្ចបានឱ្យជនដៃដល់ជាឃាតករធ្វើត្រាប់នូវសកម្មភាពសម្លាប់ជនរងគ្រោះ បន្ទាប់មកកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ឃុំខ្លួនមកដល់ថ្ងៃកាត់ទោស និងប្រកាសសាលក្រមផ្ដន្ទាទោស ៕