ប្រព័ន្ធផ្សាយ Reuters News បានចុះផ្សាយថា នាយទាហានរបស់ប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ទាហានរបស់ខ្លួនចំនួន៣នាក់ បានបាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នាជាមួយពួកឧទ្ទាមរាប់សិបនាក់នៅខេត្ត ប៉ាពួ (Papua)ភាគ ខាងកើតនៃប្រទេសនេះ ។
ប៉ាពួ គឺជាខេត្តដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមន៍របស់ប្រទេស ហូឡង់ និងជាផ្នែកមួយនៃប្រទេស ប៉ាពួ ញូហ្គីណេ ប៉ុន្តែត្រូវបានចាត់ចូលក្នុងប្រទេសឥណ្ឌូនេ ស៊ីចាប់តាំងពីមុនឆ្នាំ១៩៦៩កន្លងទៅ ។
ពួកឧទ្ទាមនៅក្នុងខេត្តនេះ បានបង្កើតចលនាផ្តាច់ទឹកដីចាប់តាំងពីពេលនោះដែរ និង មានសកម្មភាពវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលឥណ្ឌូនេស៊ីជាញឹកញាប់ក្នុងរយៈពេល ប៉ុន្មានខែកន្លងមកនេះ ៕