បន្ទាប់ពីបានទទួលដំណែង បន្តអាណត្តិថ្មី ជាអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ រស់នៅទឹកដីរបស់លោកភ្លាមៗតែម្តង។
លោក សយ សុធា ម្ចាស់អាខោន ហ្វេសប៊ុនបាននិយាយថា” ក្នុងនាមប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ ។ខ្ញុំបាទនិងគ្រួសារសូមអបអរសារទលោកអភិបាលខណ្ឌសែនសុខ ម៉ូវ ម៉ានិត ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខនៅក្នុងអាណត្តិទី២នេះ”។
លោកបានសូមគោរពជូនពរលោកអភិបាលមានសុខភាពល្អបន្តដឹកនាំខណ្ឌសែនសុខឱ្យមានភាពរីកចម្រើនតទៅទៀត៕