ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លូ គឹមឈន់ ដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរ

លោក លូ គឹមឈន់ បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

លោកប្រធានក្រុមការងារលើកឡើងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំបានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរ ក្រោមការឧបត្ថម្ភរបស់ក្រុមការងារកិច្ចការមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារ ។

លោកប្រធានក្រុមការងារបន្ថែមថា “ជាមួយគ្នានោះដែរ ខ្ញុំបានចូលរួមឧបត្ថម្ភនូវម៉ាស៊ីនត្រជាក់ចំនួន ០៣គ្រឿង ដើម្បីបំពាក់បន្ថែមនៅក្នុងមន្ទីរពេទ្យ និងសន្យាសាងសង់អាគារ ពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ០១អាគារ មានកំពស់ ០២ជាន់ បន្ថែមទៀត នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម “។