សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។
យោងតាមប្រធានក្រុមហ៊ុនទាំង៩ បានបញ្ជាក់ថា គោលបំណងនៃការចុះMOUនេះ ដោយក្រុមហ៊ុនធំៗទាំង៩ មានការជឿរជាក់លើកម្មវិធី និងប្រព័ន្ធនៃការបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញរបស់សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន ដែលធ្វើឲ្យសិស្សប្រកបដោយគុណភាពទាំងភាសាជប៉ុន ក៏ដូចជាលើជំនាញដែលសិស្សត្រូវបំពេញការងារនៅប្រទេសជប៉ុន។
លើសពីនេះ សាលាក៏មានម៉ោងបណ្តុះបណ្ដាលបន្ថែមនូវជំនាញទន់មួយចំនួនដូចជាជំនាញទំនាក់ទំនង របៀបនៃការធ្វើការជាក្រុម ការរាយការណ៍ ក៏ដូចជាវប្បធម៌ របៀបនៃការរស់នៅប្រទេ សជប៉ុនជាដើម ដែលជួយឲ្យសិស្សអាចបំពេញការងារ និងរស់នៅបានដោយរលូននៅប្រទេសជប៉ុន។
សាលានឹងសហការជាមួយក្រុមហ៊ុនដៃគូសហការទាំង៩នេះ ដើម្បីបបណ្ដុះបណ្ដាល និងបញ្ជូនសិស្សទៅធ្វើការនៅប្រទេសជ ប៉ុនឲ្យបាន៥ពាន់នាក់ នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ខាងមុខនេះ។
ក្រុមហ៊ុនទាំង៩មានសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មនេះនឹងអាចចូលរួមបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ ហើយក្រោយបញ្ចប់អាណត្តិការងារនៅប្រទេសជប៉ុនវិញ ពលករទាំងអស់ប្រាកដជាអាចនាំត្រឡប់មកប្រទេសកម្ពុជាវិញនូវចំណេះ ជំនាញដើម្បីចូលរួមក្នុងការក៏សាង អភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យកាន់តែមានការរីកចម្រើនផងដែរ។
ក្រុមហ៊ុនទាំង៩ នោះគឺ ទី1. BIG BI IMEX GROUP CO., LTD ទី2. IIS COMPANY CO., LTD ទី3. AP TSE & C (CAMBODIA) RESOURCES CO., LTD ទី4. SOK CHAMNOL CO., LTD ទី5. ANNY RITA BEST MANPOWER CO., LTD ទី6. 4 TIGERS LABOUR SUPPLY CO., LTDទី 7. MAHACHAK DEVELOPMENT CO., LTD ទី8. TOUCH MANAK MANPOWER SUPPLY CO., LTD និងទី9. V.L.M. HUMAN RESOURCES CO., LTD។
សូមបញ្ជាក់ថា សាលាអង្គរហ្វ៊ូជី ជាសាលាបណ្ដុះបណ្តាលភាសា ជប៉ុន និងជំនាញដែលធំជាងគេ និងដំបូងបង្អស់នៅប្រទេស កម្ពុជា ដែល១០០% បានបង្កើតឡើងដោយការរួបរួមគ្នារបស់កូនខ្មែរជាស្ថាបនិកនៃសាលានេះផងដែរ។
សាលាទទួលបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញសម្រាប់សិស្ស ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញ។ សម្រាប់គោលដៅ និង ចក្ខុវិស័យគឺដើម្បីបង្កើតនូវសាលាបណ្តុះបណ្តាលដ៏រឹងមាំមួយដោយមានការរួមគ្នាពីសាលាបណ្តុះបណ្តាលជាច្រើនផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន។
បេសកម្មរបស់សាលាគឺប្តេជ្ញាថា នឹងសាងសង់សាលាបណ្តុះបណ្តាលដ៏ល្អ និង ធំជាងគេបំផុតនៅកម្ពុជា ដែលអាចផលិតបាននូវធនធានពលករជំនាញប្រកបដោយគុណភាព។ សាលាក៏បានផ្ដល់កន្លែងស្នាក់នៅ និងអាហារ ០៣ពេល ក្នុង១ថ្ងៃសម្រាប់សិស្សទាំងអស់ផងដែរ ដែលជួយសម្រួលដល់ការរស់នៅ ការញុំាំអាហារ សម្រាប់សិស្សដែលមកពីបណ្ដាខេត្តនានា។