ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ២២ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៨នាក់, ជាសះស្បើយ៤៧៩នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣៨នាក់, អ្នកជំងឺចំនួន៤៧៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២២នាក់។