ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏នាំយកនូវស្បៀងសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដែលកំពុងស្នាក់នៅទួលសុវត្ថិភាពផងដែរ។