ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកគម្រាមអាល្លឺម៉ង់ ដែលប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចិន

 

អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ លោក Richard Grenell បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ ដោយគម្រាមកាត់បន្ថយកិច្ចសហប្រតិបត្តិការចារកម្មរវាងប្រទេសទាំងពីរ ប្រសិនបើអាល្លឺម៉ង់ទទួលយកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ប្រទេសចិន ទៅប្រើប្រាស់ក្នុងប្រទេសអាល្លឺម៉ង់នោះ។

ការគម្រាមរបស់អគ្គរដ្ឋទូតអាមេរិក ត្រូវបានធ្វើឡើងក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Huawei ចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និងទំនើបជាងគេ ។

ជាការឆ្លើយតបទៅអគ្គរដ្ឋទូតអាមេរិកវិញ អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ លោកស្រី Matthias Wehler បាននិយាយថា អាមេរិកមិនអាចហាមឃាត់អាល្លឺម៉ង់មិនអោយទិញបច្ចេកវិទ្យាពីក្រុមហ៊ុនណាមួយបានទេ ដែលនេះគឺជាសិទ្ធិរបស់អាល្លឺម៉ង់ ៕