ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញបន្ថែមទៀត ដើម្បីមានឱកាសចេញបម្រើការងារនៅក្រៅប្រទេស

ព្រះវិហារ-កំពង់ធំ ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម គ្រប់ខេត្ត ក្រុងទាំងអស់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។

លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅឯបរទេស ពីព្រោះពួកគេត្រូវធ្វើការតាមដាន វិភាគ និងប្រមូលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស ដែលពួកគេបម្រើការងារ។

«អនុព័ន្ធពាណិជ្ជកម្ម គឺជាមន្ត្រីទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូច្នេះចាំបាច់ត្រូវមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ និងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ “ការទូត” ត្រឹមត្រូវ ដើម្បីអាចទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិន សំដៅស្វែងរកអត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន»៕