សូមរម្លឹកថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ នៅព្រឹកនេះ មកពីស្រុកមណ្ឌលសីម៉ា ចំនួន ៦ រោងចក្រសហគ្រាស និងស្រុកស្រែអំបិល ចំនួន ១ រោងចក្រសហគ្រាស។ រោងចក្រ សហគ្រាសទាំង ៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២ ថៃចំនួន៣ កូរ៉េចំនួន១ និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្ត និងផលិតស្ករស។ ផលិតផល ដែលផលិតបាននៅរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
បន្ទាប់ពីពិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សាលារៀនមួយ នៅក្នុងខេត្តកោះកុង ជាប់ព្រំដែនថៃ៕