ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ក្នុងការដឹកជញ្ជូនអ្នកដំណើរដដែល ទោះបីជាយន្តហោះប្រភេទនេះ បានធ្លាក់នៅប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ចំនួន១៥៧នាក់ក៏ដោយ ។
ក្រុមអ្នកដំណើរ ដែលបានទទួលយកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលជិះយន្តហោះប្រភេទ Boeing 737 Max ។
ការព្រួយបារម្ភរបស់អ្នកដំណើរ បានកើតឡើងក្រោយពីយន្តហោះប្រភេ ទ Boeing 737 Max បានធ្លាក់នៅប្រទេសអេត្យូពីកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ ខណៈហោះឡើងបានរយៈពេលត្រឹមតែ៦នាទី និងបានសម្លាប់មនុស្សចំនួន១៥៧នាក់ ដែលមាន៣៥ជាតិសាសន៍មកពីជុំវិញពិភពលោក ៕