សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock នៅសៀលថ្ងៃទី ១២ មីនា ២០១៩ នេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។
សម្តេចបញ្ជាក់ថា ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។ ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកឲ្យជ្រៅ រកឲ្យឃើញ។
ការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។ ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែឲ្យ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចឲ្យរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទាទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើឲ្យហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!៕