ភ្នំពេញ៖ កិច្ចប្រជុំ លើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ (7th Joint Committee Meeting GMS – CBTA) បានធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។
ក្រោមអធិបតីភាពសហប្រធាន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Hideaki lwasaki នាយកធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូ មកពីប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន៖ ប្រទេសចិន ថៃ វៀតណាម ឡាវ កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារ ADB អង្គការ DFAT និងអង្គការ GIZ៕