ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូនប្រុស និងប្រពន្ធភេរវករ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងផ្ទះនៅឥណ្ឌូនេស៊ី

ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើអត្តឃាតហើយនៅថ្ងៃពុធ ទី១៣ ខែមីនានេះ នៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់ ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យ កំពុងស្ថិតនៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Sibolga ភាគខាងជើងនៃកោះ ស៊ូម៉ាត្រា ឥណ្ឌូនេស៊ី បានធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែក ក្រោយពីកងកម្លាំងប៉ូលីស និងយោធា បានទៅឡោមព័ទ្ធផ្ទះជនសង្ស័យ និងបានចរចាគ្នាជាច្រើនម៉ោង ។

អ្នកនាំពាក្យប៉ូលីសជាតិឥណ្ឌូនេស៊ី លោក Dedi Prasetyo បានឲ្យដឹងថា ជនសង្ស័យ មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅតំបន់មជ្ឈិមបូព៌ា និងកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅឥណ្ឌូនេស៊ី ដែលក្រុមជំនាញបានដឹងមុន និងតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យសុខចិត្តធ្វើអត្តឃាត ដោយមិនឲ្យប៉ូលីសចូលទៅឆែកឆេក្នុងផ្ទះនោះទេ ៕