ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លេង​សើច​ម៉េច​បាន​! ​ភាគ​ហ៊ុន​ Facebook ​វ៉ា​ដាច់​ Twitter ​ទាំង​ស្រុង

ត្បិត​តែ​បណ្ដាញ​កម្សាន្ត​ Twitter ​ពេញ​និយម​សម្រាប់​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​ ឌូ​ណាល់​ត្រាំ ងាយ​ស្រូប​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ក៏​ដោយ​ក៏​ Facebook ​នៅ​តែ​វ៉ា​ដាច់​ដ​ដែល​។ ខ​ណៈ​ភាគ​ហ៊ុន​ Twitter ​បាន​កើន​ឡើង​ត្រឹម​តែ​ ១% ​ប៉ុ​ណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៧​នេះ​រី​ឯ Facebook វិញ​កើន​ជាង​ ៤០% ​ឯ​ណោះ​ ។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ Jefferies។
អ្នក​វិភាគ​របស់​ក្រុម​ហ៊ុន​វិនិ​យោគ​ Jefferies ​លោក​ Brent Thill ​បាន​អះ​អាង​ថា​ Twitter ​មាន​អ្នក​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូ​លាយ​តែ​ក្រុម​ហ៊ុន​ជា​ពិបាក​រក​ចំណូល។ ដោយ​ឡែក​Facebook មិន​មាន​បញ្ហា​ដូច​ជា Twitter នោះ​ទេ​ដូច​ជា​ការ​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​ និង​រក​លុយ​តាម​រយៈ​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ក្នុង​ត្រី​មាស​ទី២​។ ចំណែក​ឯ​ប្រាក់​ចំ​ណូល​របស់​ Twitter ​វិញ​បាន​ធ្លាក់​ចុះ ៥%​ដែល​មាន​តម្លៃ​ ៥៧៤ ​លាន​ដុល្លារ៕