ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គន្លឹះ​ខ្លីៗ​ ​ជួយ​ថ្ម​ស្មាតហ្វូន​ប្រើ​យូរ​ជាង​មុន

រឿង​ដែល​ឈឺ​ក្បាល​បំផុត​នា​ពេល​បច្ចុប្បន្ន​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ ​គឺ​បញ្ហា​ថ្ម​ ​ដែល​ពេល​ខ្លះ​តម្រូវ​ការ​សាក​ដល់​ទៅ​ ​២​ ​ឬ​ ​៣​ ​ដង​ក្នុង​មួយ​ថ្ងៃ។ ដូច​នេះ​ ​ដើម្បី​ស្រាយ​បញ្ហា​មួយ​កម្រិត​ ​Sabay​ ​សូម​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ស្មាតហ្វូន​អាច​ប្រើ​បាន​យូរ​ម៉ោង​ជាង​មុន។

បើ​អាច​ ​កុំ​បើក​ចោល​ ​Wi-Fi, Bluetooth​ ​និង​ ​GPS។ មុខងារ​ទាំង​នេះ​ ​គឺ​សម្រួល​ការ​ងារ​ជា​ច្រើន​ប៉ុន្តែ​ប្រសិន​បើ​មិន​ចាំបាច់​ ​ឬ​មិន​ត្រូវ​ប្រើ​ ​គឺ​គួរ​តែ​បិទ​វា​ចោល​តែ​ម្ដង​ ​ព្រោះ​បច្ចេកវិទ្យា​ទាំង​នេះ​អាច​ឲ្យ​ស្មាតហ្វូន​ឆាប់​អស់​ថ្ម។
បិទ​មុខងារ​ ​Notification។ កម្មវិធី​នានា​របស់​ស្មាតហ្វូន​ ​គឺ​ច្រើន​តែ​មាន​មុខងារ​ ​Notification​ ​ដែល​សម្រាប់​បង្ហាញ​អ្នក​ប្រើប្រាស់​នូវ​ព័ត៌មាន​ថ្មីៗ​បាន​យ៉ាង​រហ័ស​ ​ប៉ុន្តែ​ការ​ដំណើរការ​មុខងារ​នេះ​ជាប់​ ​ក៏​ប្រៀប​បាន​ការ​ប្រើ​ស្មាតហ្វូន​ជាប់​ផង​ដែរ។

ជ្រើសរើស​ការ​ផ្ញើ​សារ​ ​ជំនួស​ឲ្យ​ការ​ហៅ​ចេញ។ វិធី​នេះ​គឺ​សឹង​តែ​ចំណេញ​ថ្ម​បាន​ដល់​ពាក់​កណ្ដាល​ ​ប៉ុន្តែ​គ្រាន់​មិន​សូវ​មាន​អ្នក​និយម​ប្រើប្រាស់​ព្រោះ​វា​ហាក់​មាន​ការ​ស្មុគស្មាញ។
គួរ​កាត់​បន្ថយ​ពេល​ចុច​ស្មាតហ្វូន។ សម្រាប់​អ្នក​មួយ​ចំនួន​តែង​លើក​ស្មាតហ្វូន​មក​ចុច​បើក​ជា​រើយ​ៗ​ ​ទោះ​ជា​គ្មាន​ការ​អ្វី​ក៏​ដោយ​ ​ខណៈ​ការ​ចុច​បើក​មើល​ព័ត៌មាន​នានា​នៃ​ស្មាតហ្វូន​ ​ក៏​អាច​ធ្វើ​ឲ្យ​វា​ឆាប់​អស់​ថ្ម​ផង​ដែរ។
កុំ​បើក​ពន្លឺ​អេក្រង់​ភ្លឺ​ពេក។ ដែល​ចំណុច​នេះ​ ​មិន​ត្រឹម​ជួយ​ស្មាតហ្វូន​មាន​ថ្ម​ប្រើ​បាន​យូរ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​អាច​ជួយ​ឲ្យ​ភ្នែក​អ្នក​ប្រើប្រាស់​មិន​មាន​ផល​ប៉ះពាល់​ពី​ពន្លឺ​អេក្រង់​ស្មាតហ្វូន​បាន​ផង​ដែរ៕