ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រឿងទាំង ៧ ​មិន​នឹក​ស្មាន​ថា Siri លើ iPhone អាច​ធ្វើ​បាន

Siri ជា ប្រព័ន្ធ ជំនួយ ការ ឆ្លាត វៃ មួយ ដែល ក្រុមហ៊ុន Apple បាន ប្រកាស ឲ្យ ប្រើប្រាស់ លើ ទូរសព្ទ iPhone នា ថ្ងៃ ទី ៤ តុលា ឆ្នាំ ២០១១។ ដោយ ទោះ បី អ្នក ប្រើប្រាស់ ក្នុង ស្រុក មិន សូវ ចាប់ អារម្មណ៍ លើ មុខងារ មួយ នេះ ក្ដី ប៉ុន្តែ Sabay បង្ហាញ ឲ្យ ប្រិយមិត្ត បាន ដឹង ពី រឿងរ៉ាវ ចម្លែក ៧ យ៉ាង ដែល Siri អាច ធ្វើ បាន យ៉ាង ល្អ។

១.បញ្ជា ឲ្យ បិទ ទ្វារ ផ្ទះ
ប្រសិន បើ ក្នុង គេហដ្ឋាន របស់ អ្នក មាន ប្រើប្រាស់ នូវ គ្រឿង បរិក្ខារ ទំនើប គាំទ្រ ជាមួយ កម្មវិធី Home របស់ Apple អ្នក អាច ប្រើ Siri ក្នុង ការ គ្រប់គ្រង និង បញ្ជា ឲ្យ ឧបករណ៍ ស្វ័យប្រវត្តិ ណា មួយ បិទ បើក ទៅ បាន។

ឧបមា អ្នក និយាយ ថា “Turn on the porch light” ឬ សួរ Siri ថា “is the front dor unlocked?” បើ ទ្វារ នោះ បើក ចោល អ្នក ក៏ អាច បញ្ជា ឲ្យ វា បិទ បាន តាម រយៈ សំឡេង និយាយ របស់ អ្នក។

២.ស្វែងរក ជើង ហោះហើរ ដែល ហោះ មក តំបន់ អ្នក

អ្វី ដែល កាន់ តែ អស្ចារ្យ Siri អាច ប្រាប់ ឲ្យ អ្នក ដឹង ពី ជើង ហោះហើរ ណា មួយ ដែល កំពុង ហោះ ចូល មក កាន់ តំបន់ របស់ អ្នក។ សំណួរ ទូទៅ យើង អាច សួរ Siri ថា “What flights are above me?” ពេល នោះ វា នឹង បង្ហាញ ឈ្មោះ ជើង ហោះ ហើរ, ក្រុមហ៊ុន អាកាសចរ, កម្ពស់ នៃ ការ ហោះ ជា ដើម ត្រលប់ មក អ្នក វិញ។

៣.ស្វែង រក រូបភាព តាម រយៈ ពេល វេលា និង ទីតាំង

Siri ក៏ អាច ធ្វើ ការ បង្ហាញ នូវ រូបភាព ផ្សេងៗ តាម រយៈ ការ សួរ ជា ពេល វេលា ឬ ទីតាំង ឧបមា អ្នក និយាយ ថា “show me photos taken in July” ភ្លាម នោះ ជំនួយ ការ ឆ្លាត វៃ Siri នឹង នាំ អ្នក ចូល ទៅ កាន់ ទំព័រ មួយ ដែល បណ្ដុំ ដោយ រូបភាព អ្នក បាន ថត នៅ អំឡុង ខែ កក្កដា។

៤.រក ចំណង ជើង បទ ចម្រៀង ដែល កំពុង ចាក់
ដំណើរការ បែប នេះ ទំនង ស្រប បាន តែ ជាមួយ បទ បែប អឺរ៉ុប ប៉ុណ្ណោះ ឧបមា អ្នក កំពុង ចាក់ ស្ដាប់ ចម្រៀង ណា មួយ តែ អ្នក មិន ចាំ ច្បាស់ ពី ចំណង ជើង របស់ វា អ្នក អាច សួរ Siri បាន ថា “What song is playing.” នោះ វា នឹង បង្ហាញ ទិន្នន័យ ចំណង ជើង ពិត តាម ដែល អាច ធ្វើ ទៅ រួច។

៥.ចាំ ឈ្មោះ សមាជិក គ្រួសារ អ្នក

អ្នក អាច បង្រៀន ឲ្យ Siri ចងចាំ ឈ្មោះ សមាជិក គ្រួសារ អ្នក ដោយ ចូល ទៅ កាន់ Settings > General > Siri ហើយ កំណត់ ការ និយាយ ឧទាហរណ៍ ថា “John Doe is my father” ឬ “Jane Doe is my boss” ហើយ ពេល ក្រោយ ទៀត អ្នក អាច ទំនាក់ទំនង ទៅ បុគ្គល ទាំង នោះ បាន យ៉ាង រហ័ស តាម Siri ដោយ មិន បាច់ ហៅ ឈ្មោះ សម្គាល់ ឡើយ។

៦.ធ្វើ ការ កក់ នៅ ភោជនីយដ្ឋាន

ដំណើរការ ជាមួយ ទិន្នន័យ គេហទំព័រ Yelp ប្រព័ន្ធ Siri អាច ធ្វើ ការ ណែនាំ ឲ្យ ស្គាល់ ពី ភោជនីយដ្ឋាន ល្បីៗ ប្រចាំ តំបន់ បាន ឬ ម្យ៉ាង ទៀត អ្នក ក៏ អាច ធ្វើ ការ កក់ តុ បរិភោគ អាហារ នៅ ទីតាំង ណា មួយ ដោយ អាច និយាយ ថា “Make me a reservation at yang sing restaurant” ប៉ុន្តែ ត្រូវ ដំឡើង កម្មវិធី OpenTable ជំនួយ ជា មុន សិន។

៧.រក ម្ចាស់ ទូរសព្ទ ពិត ប្រាកដ

អ្នក ត្រូវ ធ្វើ ការ កំណត់ Contact មួយ នៃ ឈ្មោះ និង អាសយដ្ឋាន របស់ អ្នក ក្នុង ទូរសព្ទ ហើយ បើ កាល ណា ជ្រុះ បាត់ ទូរសព្ទ ដោយ ចៃដន្យ ហើយ បុគ្គល ដែល រើស បាន សួរ ទៅ កាន់ Siri ថា “Who does this iPhone (or iPad) belong to?” នោះ វា នឹង បង្ហាញ នូវ ទិន្នន័យ នៃ Contact ដែល អ្នក បាន Save បង្ហាញ លើ អេក្រង់ ស្មាតហ្វូន ដើម្បី ងាយស្រួល ទំនាក់ទំនង យក ឲ្យ ម្ចាស់ ដើម វិញ។