ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ ៥ សម្រាប់​និស្សិត​ពេទ្យ​ រៀន​កាន់​តែ​ស្រួល​ជាង​មុន

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ជា​កម្មវិធី​ដែល​អាច​ស្វែង​រក​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ (ពេទ្យ) ដោយ​មាន​ការ​ពន្យល់​ជា​ភាសាខ្មែរ ច្បាស់ៗ ងាយ​យល់ សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​គ្នា ជា​ពិសេស​សម្រាប់​និស្សិត​ពេទ្យ​ដែល​ត្រូវការ​បកប្រែ និង​ស្វែង​យល់​ពី​ឯកសារ​វេជ្ជសាស្ត្រ​ផ្សេងៗ។
​ថ្ងៃ​នេះ Sabay សូម​ណែនាំ​កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ចំនួន ៥ ដែល​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​ក្នុង​ស្រុក សម្រាប់​និស្សិត​ពេទ្យ​ឲ្យ​រៀន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន៖

តោះ! នៅ​ចាំ​អី​ទៀត មាន​កម្មវិធី​ល្អ​ហើយ អាច​ដោនឡូត​បាន​នៅ​ខាង​ក្រោម​នេះ៖

សម្រាប់​អ្នក​ប្រើ iOS

ANT Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​លោក សម កក្កដា នៃ​មជ្ឃមណ្ឌល ANT Training
Khmer Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​​លោក ឈាន ផាណា ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​​មួយ​​រូប​។
សម្រាប់​អ្នក​ប្រើ Android

Khmer Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​លោក សុន វាសនា ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​​មួយ​រូប​​
Khmer Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​ក្រុម​​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​​មួយ​ក្រុម​ឈ្មោះ Khmergroup
Khmer Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​លោក កុយ ទិត្យ​ដារ៉ា​ ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​​មួយ​រូប​​។
#កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​កម្មវិធី​ដែល​អាច៖

អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធើណិត
មាន​មុខងារ​ស្វែង​រក​ពាក្យ​ដែល​អ្នក​វាយ​បញ្ចូល
មាន​មុខងារ​កំណត់​នូវ​ពាក្យ​ដែល​អ្នក​ពេញ​ចិត្ត
ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។
បញ្ជាក់​ថា ទិន្នន័យ​ក្នុង​កម្មវិធី​នេះ​​មាន​មួយ​ចំនួន​​ត្រូវ​បាន​ដក​ស្រង់ និង​កែ​សម្រួល​ចេញ​ពី​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា៖ វចនានុក្រម​ពេទ្យ អង់គ្លេស-ខ្មែរ(និពន្ធ​ដោយ ហែម សារី) សៀវភៅ Medical Survival Khmer និង​វិបសាយ​វចនានុក្រម​វេជ្ជសាស្រ្ត​ផ្សេងៗជា​ច្រើន​ផង​ដែរ​៕