ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ ។
សម្តេចតេជោ ហ៊ុន សែន នាឱកាសនេះ បង្ហាញនូវទំនុកចិត្ត និងភាពកក់ក្តៅដល់កសិករ ដោយមិនត្រឹមតែសំដៅលើកកម្ពស់វិស័យកសិកម្ម ឱ្យក្លាយទៅជាផ្នែកមួយនាំមុខ។
នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «វត្តមានរបស់សម្តេចតេជោ ក្នុងពិធីបិទសន្និបាតថ្ងៃនេះ បង្ហាញនូវទំនុកចិត្ត និងភាពកក់ក្តៅដល់កសិករ ដោយមិនត្រឹមតែសំដៅលើកកម្ពស់វិស័យកសិកម្ម ឱ្យក្លាយទៅជាផ្នែកមួយនាំមុខ ដែលអាចផ្តល់កម្លាំងចលករបន្ថែមដល់កំណើនសេដ្ឋកិច្ច និងអាចចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ធានាឱ្យមានស្បៀងគ្រប់គ្រាន់ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជួយបង្កើនចំណូល សម្រាប់គ្រួសារកសិករ ក៏ដូចជាធានាឱ្យបាននូវការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពផងដែរ»៕