សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា។