(ខេត្តពោធិ៍សាត់)៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម ដែលបានដកហូតពីទីផ្សារ តាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោ ធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប. ខេត្ត និងមន្ត្រីជំនាញ។
សូមបញ្ជាក់ថា ទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ ដែលភាគច្រើនជាម្ហូបអាហារ និងភេសជ្ជៈទាំងនេះ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ធ្វើការត្រួតពិនិត្យ និងដក ហូតពីតាមបណ្តាផ្សារ និងឃ្លាំងស្តុកទំនិញនានាក្នុងភូមិសា ស្ត្រខេត្តពោធិ៍សាត់ក្នងរយៈពេលកន្លងមកនេះ។