ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាក្រុមការងារចុះ ជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ។
ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោមឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្ស ឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ និងឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល។
ដោយបានឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០ ,០០០រៀល ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល។
សរុបថវិកាចំណាយអស់ចំនួន ៥,០០០ដុល្លារ និង ១,៧០០,០០ ០រៀល។