ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុណ្យទន្លេជាការបង្ហាញពីសក្តានុពលនៃខេត្តនីមួយៗ

ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។

​សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។  លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។  លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា ឆ្នាំ​២០១៨​។​ និងលើកទី៥ នៅខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។

​ពិធីបុណ្យ​ទន្លេ គឺរម្លឹក​ដល់​គុណ​ទន្លេ ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។ ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​តាម​ខេត្ត​ជាប់​ដង​ទន្លេ ​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខេត្ត​នីមួយៗ ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​។​

​ក្នុង​ពិធីបុណ្យ​ទន្លេ​រៀងរាល់ឆ្នាំ តែងតែមាន​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ពិព័រណ៍​កសិផល សិប្បកម្ម ប្រពៃណី ការតាំងពិព័រណ៍​ម្ហូបអាហារ រួមទាំង​សកម្មភាព​កីឡា​ជាច្រើន​ផងដែរ​៕