យោងតាមប្រព័ន្ធផ្សព្វផ្សាយ TASS របស់រុស្ស៊ីបានឲ្យថា កូរ៉េខាងជើងកំពុងតែពិចារណាពីការឈប់ជួបចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីសំណុំរឿងរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈដែលកិច្ចចរចានៅវៀតណាម ត្រូវបរាជ័យ ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Choe Son Hui បាននិយាយក្នុងសន្និសិទកាសែតនៅថ្ងៃសុក្រ ទី១៥ ខែមីនានេះថា កូរ៉េខាងជើងមិនមានចេតនាក្នុងការផ្តល់សម្បទានទៅតាមការទាមទារបស់សហរដ្ឋអាមេរិកទេ ។
លោកស្រី Choe Son Hui បានបញ្ជាក់ថា អាមេរិកបានទាមទារឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាមុនសិន ទើបអាមេរិកផ្តល់សម្បទានតាមក្រោយ ប៉ុន្តែកូរ៉េខាងជើងប្រកែកមិនទទួលយកតាមការទាមទារនេះទេ ៕