ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 តើកម្ពុជានិងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ?

កម្ពុជានិងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងជាមួយគ្នាមានចំនួន៧ចំនុចសំខាន់ៗនេះសរបង្ហាញឲ្យឃើញពីភាពសហប្រតិបតិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្រោយពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅក្នុងឆ្នាំ១៩៩៧។

១-កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ដល់២០២៣

២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

៣-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា

៤-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ

៥-អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ

៦-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី៣

៧-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញពាណិជ្ជកម្មវិនិយោគកូរ៉េ និងសមាគមអ្នកសាងសង់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការនៃសម្ភារៈ និងឧបករណ៍សំណង់៕