ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១បញ្ជាក់ថា «សំណង់​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ គឺ​បានសង់​បំ​ពាន​លើចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ »

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើន​​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញបាន​ប្រាប់សារព័ត៌មាន​ ដេលីខ្មែរនៅថ្ងៃទី​២៥​ខែវិច្ឆិកានេះថា បើ​យើងឈលើស្ពាន មនុនីវង្សពិតជាឃើញ សំណង់​រឹង​មាំ​ដ៏​ធំ​មួយ​សង់​ឡើង​នៅ​មាត់ច្រាំង​ទន្លេ​បាសាក់ ដោយ​បាន​បំ​ពាន​ចំណី​ទន្លេ​ប្រមាណ​៥០​ម៉េ​ត្រ​មើល​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​ឃើញ​ខុស​គេ​នៅ​ចំណុច​ទន្លេបា​សាក់ ស្ថិត​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​មិន​អើពើនោះទេ ព្រោះ​ម្ចាស់​សំណង់​ជាឧកញ៉ា ល្បីឈ្មោះ​​មួយ​រូប​នៅកម្ពុជា​​។

ពលរដ្ឋ​ខាងលើ​ដែលនិយាយសុំលក្ខ័ណ្ខមិន​បញ្ចេញឈ្មោះ​បាន​បញ្ជាក់ថា សំណង់​នោះ​​ គឺ​ត​ភ្ជាប់​ពី​ភូមិ​គ្រឹះ​របស់ អ្នកឧកញ៉ា ឃុន សៀ  ហើយ​​អាជ្ញាធរ​បាន​លើក​ឡើងថា ជា​រោង​សាងសង់​ឡើង​សម្រាប់​ចត​អូ​ប័​រ​ប៉ុណ្ណោះ ហើយ​រោង​នេះ គឺ​មិន​អចិន្ត្រៃយ៍​ដូច​សំណង់​រឹង​មាំ​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​លើក​ឡើងទៀតថា  សំណង់​ដែក​ដ៏​រឹង​មាំ​ដដែល​នេះ ជា​ការ​សាងសង់ ជា​ប្រភេទ​រោង​សាងសង់​បំពាន​ចំណី​ទន្លេ ហើយ​​ ចំពោះ​​រោង​ដ៏​ធំ​ខាងលើ​នេះ ​បាន​បំពាន​ចំណី​ទន្លេ​នេះ ជា​កម្មសិទ្ធិ​របស់​នរណា​មួយ​អោយ​ប្រាកដមែន​ តែមិន​មានអាជ្ញាធរ​ណាហ៊ាន​ទៅសួរ​នាំនោះឡើយ​រហូតមកដល់​ពេលនេះ​​។

នៅថ្ងៃទី២៥ខែវិច្ឆិកានេះ សារព័ត៌មាន ដេលីខ្មែរ មិន​អាចសុំការពន្យល់ពី​​ម្ចាស់សំណង់​រោងជាងខាងនេះ បាន​នៅឡើយ​ ខណៈដែលពលរដ្ឋ​បាន​អះអាងថា  ជាភូមិនគ្រឹះរបស់ ឧកញ៉ា ឃុន សៀ ដែលជាអ្នក​ជំនួញដ៏ល្បីឈ្មោះ​មួយ​រួប​ផងដែរ។​