ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា.

ភ្នំពេញ: គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖

របៀបវារៈទី១ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។

របៀបវារៈទី២ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ បល់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។

របៀបវារៈទី៣ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោ លបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈ កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់។

អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម ឡោកឆាយ អគ្គលេខាធិការ ស្តីទីព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភា សុំឲ្យព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ដោយចាត់ទុកជាការប្រញាប់ ហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្ មការទី២ និងទី៩ ព្រឹទ្ធសភា ហើយដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាអ្វីបន្ថែមទៀត។

អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ហើយប្រគល់ជូនគណៈកម្មការ ដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាវិញ ដើម្បីរៀបចំជារបៀបវារៈប្រជុំព្រឹទ្ធសភាវិញជាវិសាមញ្ញនាថ្ងៃខាងមុខ៕