ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ សម្តេចមិនប្រឆាំងនិងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។
ការការប្រតិកម្មរបស់សម្តេចនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅពេលសម្តេចអញ្ជើញជាអធិ​បតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយសម្តេចតេជោបានមានប្រសាសន៍ថា« សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ ចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម»។


សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តីមេទ័ពព្រំដែនវៀតណាម ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងសម្រាប់សម្តេច។
សម្តេចតេជោបានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ-១៩។