ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារ បានយកអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និង ជែលសម្អាតមេរោគ បាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

លោកឧកញ៉ាបានថ្លែងថា”នេះជាអំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រមាណ ១០លានរៀល ផ្តល់ជូនឃុំទងត្រឡាចសម្រាប់ការអភិវឌ្ឍន៍ក្នុងឃុំ និងការប្រើប្រាស់ជាក់ស្តែងតាមតម្រូវការផងដែរ”។

លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរ ដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋឲ្យរួចផុតពី សេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

លោកប្ឧកញ៉ាបន្ថែមថា” ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចជាមធ្យម៧ ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ”។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតនាពេលអនាគត។

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្តចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ ប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។

សម្រាប់ លោក ឧកញ៉ា អ៉ែល សារ៉ុម បានជំរាបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា ផ្លូវបេតុងនេះកំពុងបានស្ថាបនាប្រមាណ២ ៤០០ម៉ែត្រហើយ នៅសល់ប្រមាណ៥០០០ម៉ែត្រ មិនទាន់បានស្ថាបនានៅឡើយទេ។

លើសពីនេះទៀតលោកឧកញ៉ាបាន ដាំបង្គោលភ្លើងបំភ្លឺផ្លូវ ដោយប្រព័ន្ធស៊ុលឡាដែលមានចំនួនជាង៦០០ដើម ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានគ្រប់ពេលគ្រប់កន្លែងផងដែរ។