ខេត្តស្វាយរៀង៖ ក្រោយពីមានការចុះផ្សាយព័ត៌មានករណីវង់ល្បែងជល់មាន់ភ្លាមលោកអភិបាលស្រុកបញ្ជាអោយកម្លាំងសមត្ថកិច្ចបង្ក្រាបភាមៗដោយមិនបង្អង់យូរឡើយនៅថ្ងែទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង២៥នាទី។
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបញ្ជាអោយកម្លាំងនគរបាលស្រុកកំពង់រោទ៍ រួមនឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡី ចុះទៅបង្រ្កាបទីតាំងជល់មាន់ មួយកន្លែងនៅផ្ទះរបស់ឈ្មោះ គាំ ថាវី ភេទស្រី អាយុ 56ឆ្នាំ ស្ថិតនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍។
ពេលកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុពុំមានឃើញការជល់មាន់និងមនុស្សទេ (មនុស្សរត់បាត់អស់)។
កម្លាំងនគរបាលយើងប្រមូលបានភស្តុតាងរូមមានជរ័ស្នោព័ត៌ខ្មៅសំរាប់រុំជារង្វង់មូលសំរាប់ជល់មាន់។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសំឡីបានយកជរ័័ពណ៍ខ្មៅទាំងនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំឡី។ចំណែកឯម្ចាស់ផ្ទះកម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំអោយឈប់ប្រព្រឹត្តលេងល្បែងជល់មាន់តទៀតឡើយ។
ដោយជា រដ្ឋា