ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេឈ្មួញឈើប្រចាំខេត្តព្រះវិហារឈ្មោះសិចរងការចោទថា “កំពុងកាប់និងដឹកជញ្ជូនឈើចេញពីព្រៃឡង់និងព្រៃព្រះរកា​ដោយបំពានច្បាប់

លិខិតមិត្តអ្នកអាន:មនុស្សស្និទ្ធនិងឈ្មួញឈើម្នាក់ ឈ្មោះ សិច បានបង្ហើបឲ្យដឹងថា ឈ្មួញឈើឈ្មោះ សិច បានបង់លុយឲ្យមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលទទួលសំណូកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបមិនដែលប្រឈមនឹងការបង្ក្រាបពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ក្រុមមន្ត្រីនិងអង្គកសរក្រីរដ្ឋាភិបាលបានលើកឡើងថា បញ្ហានេះកំពុងធ្វើឲ្យព្រៃឡង់ និងព្រៃព្រះរកាក្នុងខេត្តព្រះវិហារ​ប្រឈមនឹងសេចក្តីវិនាសក្នុងពេលឆាប់ៗនេះ ព្រោះឈ្មួញឈ្មោះ សិច ម្នាក់នេះព្រមទាំងឈ្មួញជាច្រើននាក់ទៀតនៅតែអាចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ យ៉ាងគំហុកដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្ក្រាប​ឡើយ។

ប្រជាពលរដ្ឋនៅភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ មកដល់ពេលនេះឈ្មួញឈ្មោះ សិច នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា យកទៅរក្សាទុកក្នុងទីតាំងមួយកន្លែងនៅចំណុចភូមិអូរទីទុយ យ៉ាងពេញបន្ទុក។

ក្រុមពលរដ្ឋបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្បែងមានជ័យ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ សិច ម្នាក់នេះទាល់តែ សោះប្រហែលពួកគេខ្លាចបាត់បង់ប្រភពចំណូលរៀងៗខ្លួន។


សូម្បីតែលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហើយបណ្តោយឲ្យឈ្មួញឈ្មោះ សិច នេះដឹកជញ្ជូនឈើចេញពីព្រៃឡង់ និងព្រៃព្រះរកា​ យ៉ាងសុខស្រួល។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងមួយយប់ៗឈ្មួញឈ្មោះសិច នេះបានដឹក ជញ្ជូនឈើចេញពីព្រៃឡង់ និងព្រៃព្រះរកា​ ចូលមកទីតាំងរក្សាទុកក្នុងភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងតិចពី៤ទៅ៥រថយន្តសាំយ៉ុងកែច្នៃ ហើយមានបរិមាណរាប់សិបម៉ែត្រគូប។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រូវចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សិច ដែលជាម្ចាស់ទីតាំងរក្សាទុកឈើនៅចំណុចភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ជាបន្ទាន់។​

ដោយហេតុថា បច្ចុប្បន្ននេះឈ្មួញឈ្មោះ សិច ម្នាក់នេះនៅតែធ្វើសកម្មភាពដឹ កជញ្ជូនឈើយ៉ាងពេញបន្ទុកហើយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះ វិហារព្រមទាំងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ​និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានពួនសម្ងំធ្វើមិនដឹងមិនឮអ្វីទាំងអស់។

លើសនេះទៅទៀត ក្រុមពលរដ្ឋចោទថា លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ តែងតែមើលរំលងឈ្មួញឈ្មោះ សិច ហើយបណ្តោយឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងអនាធិតេយ្យ។
ដោយ: ដេលីខ្មែរ ការីនិពន្ធ 0972720965/087571823