(ខេត្តកំពង់ចាម)៖ ពលរដ្ឋនៅខេត្តកំពង់ចាម បានទទួចឲ្យលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមចាត់វិធានការតាមផ្លូវច្បាប់លើទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងដែលគេស្គាល់ថា ជារបស់លោកលោក នឿ និងលោក វ៉ុន កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ។
ក្រុមពលរដ្ឋនិយាយថា សព្វថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងចម្ការកៅស៊ូនៅចំណុចលើក្បាលភ្នំព្រែកស្កែ ស្ថិតនៅភូមិព្រែកស្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងអាជ្ញាធរមានសមត្ថកិច្ចស្ថិតនៅក្នុងមូលដ្ឋាននោះអត់ហ៊ានចុះការបង្ក្រាបនោះទេ ហើយទំនងជាទទួលបានលាភសក្ការ:ពីមេបនល្បែងនោះទៀតផង។
លើសពីនេះប្រជាពលរដ្ឋនិងមន្ត្រីរាជការសង្ស័យថា ម្ចាស់ទីតាំងមានអំណាចធំមែនហើយទើបហ៊ានបើកលេងបានដោយសេរីនូវទីតាំងល្បែងសុីសងនិងសង្វៀនជល់មាន់ខុសច្បាប់នោះនៅតែបន្តបើកលេងយ៉ាងសកម្មប្រចាំនៅភូមិ ឃុំខាងលើនេះ។
ក្រុមពលរដ្ឋលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំពាម កោះស្នា ស្រុកស្ទឹងត្រង់មួយចំនួនអាចទទួលលាភសក្ការៈពីម្ចាស់ទីតាំងមួយកន្លែងនេះអស់ហើយទេដឹងបានជានាំគ្នាបិទភ្នែកបើកភ្លើងខៀវ បណ្តោយឲ្យម្ចាស់ទីតាំងខាង លើនេះដំណើរការបើកលេងបាន ដោយរលូនធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភនិងការភ័យខ្លាចជាពិសេសបញ្ហាអសន្តិសុខដូចជា អំពើលួចឆក់ប្លន់និងអំពើហឹង្សារផ្សេងៗ។
សេចក្តីថ្លែងការណ៍ពីពលរដ្ឋដែលរស់នៅម្ដុំនោះពួកគាត់និយាយថា”ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ដែលកំពុងបើកលេងខាងលើនេះ ក្រោមការបញ្ជាកូនចៅក្រោមឱវាទពួកគេឲ្យនៅឈរចាំមើលផ្លូវបិទព័ត៌មាននិងអ្នកខ្លះទៀតឈរចាំសម្រ បសម្រួលនេះហើយជាយុទ្ធសាស្ត្រឈ្នះឈ្នះ មិនបញ្ជាក់ឲ្យដឹងទីតាំងវង់ល្បែងខាងលើសម្រាប់ការភ្នាល់ដាក់លុយធំៗ។
ប្រជាពលរដ្ឋសំណូមពរមកដល់ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេសលោកស្នងការនិងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមពិនិត្យនឹងមានចំណាត់ការ ចាត់កម្លាំងជំនាញធ្វើការបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង កំពុងបើកលេងនៅភូមិខាងលើនេះ។