ភ្នំពេញ:លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកបានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ដែលក្នុងនោះរូបគេរួមជាមួយកូនចៅ៤នាក់ផ្សេងទៀតប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
លោកវីល្លៀម គ័ងបានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០ ១ដើមឧបករណ៍ផ្តាច់សេវាទូរស័ព្ទ០១គ្រឿងនិងស្ពាយសាក់កាដូ០១ តែដោយ សាររូបខ្លួនមីញូបភ្នែកហើយមិនបានពាក់វ៉ែនតាខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។
ក្រោយពេលកូនចៅខ្លួនយកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណាក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល៕